ព័ត៌មានជាតិ

បុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់​ដោយមិនដឹងមូលហេតុ

កោះកុង: កាលពីវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអៅវ៉ៅ ស្ថិតក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដោយមានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះមានឈ្មោះ រ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ (គ្មានសាវតាជាតិ) ក្រោយមក នៅវេលាម៉ោង ១០ព្រឹក សាកសពជនរងគ្រោះ ត្រូវបានកម្លាំងយោធាវរ:ការពារព្រុំដែនទឹក ប្រចាំការនៅចំណុចអៅវ៉ៅ បានដឹកមកដាក់នៅប៉ុស្តិ៍នគរបាលព្រំដែនទឹក ចំណុចឡាំដាំ ហើយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងកម្លាំងអាវុធហត្ថ កម្លាំងនគរបាលព្រំដែនទឹក កម្លាំងយោធាការពារដែនកោះ និងអាជ្ញាធរដែនដី ធ្វើការត្រួតពិនិត្យសព ។

ក្រោយពីពិនិត្យរួច តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ឃើញថាជនរងគ្រោះខាងលើ ពិតជាបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនយ៉ាងពិតប្រាកដមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់