ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា!

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង៥និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅភូមិទួលកម្រៀងឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តល។

ជនរងគ្រោះឈ្មោះ ពឿន យ៉ុន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិទួលកម្រៀង ឃុំថ្មី ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល មុខរបរកម្មកររោងចក្រកាត់ដេរ។ ជនសង្ស័យឈ្មោះ ពឿន សុជាតិភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាង(មុខរបរមិនពិតប្រាកដ)(ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ)។

វត្ថុតាងចាប់យករួមមាន ពូថៅចំនួន១ដងឈើប្រវែ៦០.៥cmមានផ្លែទំហំ៨cmគុណ១៤cm,កាំបិតបុ័ងតោចំនួន១មានផ្លែប្រវែង២០គុណ១១cmដងដែកប្រវែង១០cm។

សម្ភារ:ខូចខាតរួមមានខោអាវ ពួក ខ្នើយ មុង ទូរជ័រ សៀវភៅគ្រួសារ សំបុត្រកំណើតចំនួន៣សន្លឹក ចានឆ្នាំង បង្អួចកញ្ចក់ចំនួន៣វង់ ទ្វារកញ្ចក់ចំនួន១វង្សនិងគាស់ការ៉ូក្នុងផ្ទះអស់ជាច្រើនសន្លឹក៕

មតិយោបល់