Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះពិនិត្យឃ្លាំងអីវ៉ាន់មួយកន្លែង សង្ស័យនាំចូលអត់បង់ពន្ធ!..

ភ្នំពេញ: ឃ្លាំងស្តុកទំនិញ ខោ អាវ មួយកន្លែង ស្ថិតនៅតាមផ្លូវ១០១១ ភូមុពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលស្តុកខោអាវ នាំចូលពីប្រទេសចិន ហើយសង្ស័យបន្លំលួចនាំចូល ដោយមិនបង់ពន្ធ ទើបនៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ឃ្លាំងស្តុកខោ អាវ ដែលនាំចូលពីប្រទេសចិន សង្ស័យមួយផ្នែកនាំចូលមក មិនបានបង់ពន្ធ ទើបនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះកម្លាំងនគរបាលសេដ្ឋកិច្ចក្រុង ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចុះធ្វើការពិនិត្យជាក់ស្តែង។

ក៏ប៉ុន្តែលទ្ធផលយ៉ាងណានោះ សមត្ថកិច្ចមិនទាន់ប្រាប់នៅឡើយ ថាខោអាវរាប់រយកេសទាំងនោះ បានបង់ពន្ធហើយឬយ៉ាងណា រង់ចាំផ្ទៀងផ្ទាត់ឯកសារ៕

Loading...