ព័ត៌មានជាតិ

មាត់ចង្រៃ ដៃស៊យ! ផឹកស្រវឹង ចូលផ្ទះអ្នកផ្ទះជិតខាង ទះគូថកូនក្រមុំគេ៤ដៃ ត្រូវប៉ូលិសចាប់ខ្លួន

កណ្តាល: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មានករណី បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីផឹកស្រវឹង បែកគំនិតចូលទៅក្នុងផ្ទះគេជិតខាង រួចចូលទៅធ្វើសកម្មភាព ទះគូថកូនក្រមុំគេចំនួន៤ដៃ ក្នុងភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ សុខ សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកជនរងគ្រោះមានអាយុ២០ឆ្នាំ ជានិស្សិត ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់