Post News Media ព័ត៌មានជាតិ រថយន្តឡិចស៊ីស...

រថយន្តឡិចស៊ីស៥៧០ ស៊េរីទំនើប ពាក់ស្លាកលេខ រដ្ឋ07 2-8989 បុកឡើងលើសួនបុកបង្គោលភ្លើងបាក់អស់១ដើម

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកឡើងលើសួន ហើយបន្តមកបុកបង្គោលភ្លើង រីឯរថយន្តវិញរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (មុខវិទ្យាល័យឬស្សីកែវ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាកឡិចស៊ីស LX-570 ស៊េរីទំនើប មួយគ្រឿង ពណ៌ស បើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកបុកខឿនឡើងលើសួនហើយបន្តទៅបុកបង្គោលភ្លើងបាក់អស់មួយដើម ហើយរថយន្តក៏រេទៅផ្លូវម្ខាងទៀតទៅទិសដៅពីជើងទៅត្បូងវិញហើយរថយន្តរងការខូចខាតផ្នែកខាងឆ្វេងខាងមុខរថយន្តយ៉ងដំណំហើយបែកកង់ទាំងបួនសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...