ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង កំពុងគម្រាមកំហែងដល់ជំនន់ស្ទឹងសង្កែ!

បាត់ដំបង: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងបានធ្លាក់ចុះយ៉ាងគំហុកក្នុងកម្រិត ៩៧ មម នៅស្រុកសំឡូត ( តំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ ) បានបង្កការគំរាមកំហែងដល់ជំនន់ស្ទឹងសង្កែ ខណ:ដែលទឹកស្ទឹងនេះ កំពុងជន់ស្រាប់រួចទៅហើយ ។

ទឹកស្ទឹងសង្កែ នៅក្រុងបាត់ដំបង នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ នេះ មានកម្ពស់ ១១,៤៨ ម៉ែត្រ ( កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ ) ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារទប់ស្កាត់នឹងជំនន់នេះ ដើម្បីការពារក្រុងបាត់ដំបង កុំឲ្យមានការលិចលង់។

មតិយោបល់