Post News Media ព័ត៌មានជាតិ ជនសង្ស័យមុខសញ...

ជនសង្ស័យមុខសញ្ញាឆក់ចំនួន២ នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្ដិ៍

ភ្នំពេញ: នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ បានសហការជាមួយផ្នែកជំនាញ នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងដោយមានការសម្របសម្រួលពីលោក កុល បុន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យចំនួន ២នាក់ខាងលើ ទី១.មានឈ្មោះ ឈឹម សុខាវ ហៅអាខាវ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ និងទី២ មានឈ្មោះ សុខ សារិន ហៅអាជ្រឹង ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ
មានទីលំនៅដូចគ្នា។

សម្ភារដកហូតបាន រួមមាន៖
– ម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ មានលេខតួនិង លេខម៉ាស៊ីន 5296 649 ពាក់ស្លាកលេខ ភ្នំពេញ1HC-9576 (ជារបស់ជនសង្ស័យឈ្មោះសុខសារិន)។
– ម៉ូតូម៉ាកស៊ុយស៊ីគីស្មាស់វី ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៤ មានលេខតួរនិងម៉ាស៊ីន 9576 ពាក់ស្លាក
លេខភ្នំពេញ1CF-1295 (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ឈឹម សុខាវ )។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២ នៅចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១ ។

ក្រោយពីធ្វើការសួរនាំ ជនសង្ស័យទាំង ២នាក់ បានសារភាពថា ពួកគេបានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិគេ តាមផ្លូវសាធារណ:ចំនួន៤លើក៖
– ទី១ នៅថ្ងៃទី ២៨ កក្កដា ២០១៨ វេលាម៉ោង១៦ និង ៣០ នាទីនៅចំណុចផ្សារតាំងកសាង ហៅ ផ្សារកណ្ដាលភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ ឆក់បានទូរស័ព្ទចំនួន ១គ្រឿងម៉ាកអូប៉ូ លក់បានលុយចំនួន ៦០ដុល្លារ។

– ទី២ ថ្ងៃទី ១២ សីហា ២០១៨ វេលាម៉ោង១៨និង ០០នាទីនៅចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ឆក់បានទូរស័ព្ទដៃម៉ាក អាយហ្វូន លក់បានលុយចំនួន១២០ដុល្លារ ។

– ទី៣ ថ្ងៃទី ១៣ ០៨ ២០១៨ វេលាម៉ោង ១៩ និង០០ នាទីក្នុងភូមិតាងួនសង្កាត់កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ ឆក់បានទូរស័ព្ទដៃរបស់គេ (មិនបានសម្រេច)។
-និងទី៤ ថ្ងៃទី១៣ សីហា ២០១៨ វេលាម៉ោង២៣ និង០០ នាទីនៅចំណុចផ្លូវជាលេខ៣ ក្បែររង្វង់មូលចោមចៅ ឆក់បានទូរស័ព្ទដៃម៉ាកសាំសុង លក់បានលុយ៦០ ដុល្លារ។

ក្រោយពីសាកសួរជនសង្ស័យទាំងពីរនាក់រួច កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសំណាងសាលាដំបូងរាជធាភ្នំពេញ ចាត់ការតាមនីតិពីច្បាប់តែម្ដង៕

Loading...