Post News Media ព័ត៌មានជាតិ រថយន្ត៤គ្រឿងប...

រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នា រងការខូចខាតនៅផ្លូវជាតិលេខ៤!

ព្រះសីហនុ: កាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នា នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាកឡិចស៊ីសRX300 ពាក់ស្លាកលេខ ភ្នំពេញ2T89 25 បើកបរដោយឈ្មោះជឿន សំអន មុខរបរ រត់តាក់ស៊ី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិជើងទឹក ឃុំត្រាំយ៉ាប ស្រុកស្រីសន្ធ (កំពង់ចាម)បង្អង់គេចសត្វគោឆ្លងផ្លូវ។ រថយន្តម៉ាកឡិចស៊ីចRX330 គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ឹម វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិព្រៃនប់ ឃុំព្រៃនប់២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទៅបុកពីក្រោយរថយន្តទី១។ រថយន្ត ឡង់គ្រីស័រ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ2M69 08 បើកបរ ដោយឈ្មោះចាន់ ស្រស់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ បានទៅបុកបន្តពីក្រោយរថយន្តទី២។ រថយន្តម៉ាកស្តារិច ពាក់ស្លាកលេខ ភ្នំពេញ2AU 57 09 បើកបរដោយឈ្មោះ ឡេង ហៃ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ បានទៅបុកបន្តពីក្រោយរថយន្តទី៣៕

Loading...