ព័ត៌មានជាតិ

រថយន្តស្ទូចឡើងទ្រូងផ្លូវ រងកាខូចខាត នៅផ្លូវជាតិលេខ៦!

ភ្នំពេញ: រថយន្តស្ទូចអំណោយសាលារាជធានីភ្នំពេញឡើងទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចមុខផ្ទះសំណាក់ទឹកមាសភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តស្ទូចខាងលើ ពណ៌លឿង មានអក្សរអំណោយសាលារាជធានីភ្នំពេញនៅខាងមុខ។
ប្រភពព័ត៌មានពីអ្នកបើករថយន្តខាងលើបានឱ្យដឹងថានៅមុនពេលកើតហេតុ គាត់ធ្វើដោយបើករថយន្តខាងលើធ្វើដំណើរតាមផ្លូវជាតិលេខ៦អា ពីជើងទៅត្បូងបំណងទៅដឹកមែកឈើនៅស្តុបចម្ការមន ខណ:មកដល់ចំណុចកើតហេតុរថយន្តបានដាច់ដៃខ្មោច បន្ទាប់មកបាក់ប៉ុងក៏ឡើងទ្រូងផ្លូវតែម្តង។
នៅកន្លែងកើតហេតុគេឃើញមានស្នាមបាក់និងប្រេះឃឿនទ្រូងផ្លូវ។

ក្រោយកើតហេតុភាគីខាងរថយន្តបានទាក់រថយន្តមួយគ្រឿងទៀតសណ្តោងទាញយកទៅជួសជុល៕

មតិយោបល់