ព័ត៌មានជាតិ

មន្ត្រីនគរបាលប៉ុស្តិ៍គោកចកម្នាក់ ត្រូវឃាតកសម្លាប់ ដោយមានស្នាមរបួស១០កាំបិតយ៉ាងរន្ធត់

សៀមរាប: មានករណីឃាតកម្មមួយបានកើតឡើង ដោយមន្ត្រីនគរបាលម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមរបួសចំនួន១០កាំបិតលើដងខ្លួន ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវក្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

សពជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍គោកចក។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវបន្ត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់