ព័ត៌មានជាតិ

ជនសង្ស័យជាឃាតក ដែលសម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍គោកចក ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ!

សៀមរាប: បន្ទាប់ពីមានករណីឃាតកម្មសម្លាប់មន្ត្រីនគរបាលម្នាក់ ដែលមានស្នាមរបួសចំនួន១០កាំបិតលើដងខ្លួន កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវក្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប គិតមកដល់ម៉ោង១រសៀលនេះ ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន ស័ក្តិចម្រើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានហើយ ។

គួរបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍គោកចក៕

មតិយោបល់