Post News Media ព័ត៌មានជាតិ ជនសង្ស័យម្នាក...

ជនសង្ស័យម្នាក់ លួចចំរថយន្តបំពាក់GPS ត្រូវប៉ូលិសចុះទៅក្របួចនៅកាស៊ីណូ(ជីអ៊ឹម)

ប៉ៃលិន: កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សេង សំណាង ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរមេផ្ទះ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ខណ:ដែលបានបាត់រថយន្តមួយគ្រឿងម៉ាក HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-2138 កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

ប៉ុន្តែដោយសារតែរថយន្តខាងលើមានបំពាក់ប្រព័ន្ធGPS កម្លាំងជំនាញនៃអធិការដ្នាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ក៏បានរកឃើញរថយន្តនៅចំណុចផ្ទះរបស់ឈ្មោះ ឈាវ រដ្ឋា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចកាស៊ីណូ(ជីអ៊ឹម)។

ជនសង្ស័យមានឈ្មោះ តាន់ វណ្ណថនា ភេទ ប្រុស អាយុ ៤១ឆ្នាំ មានមុខរបរ និងទីលំនៅ មិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

Loading...