ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង ផ្អើលទាំងកណ្តាលយប់!

បាត់ដំបង: មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ម្ចាស់ឃ្លាំងមានឈ្មោះ ទ្រី គឹមឡេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអេតចាយ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។

ក្នុងនោះដែរ អគ្គិភ័យនេះបានឆេះឃ្លាំងស្តុកអេយចាយ ទំហំ៧ម គុណ ១៥ម សង់អំពីដែក ដំបូលប្រក់ស័ង្កសី (ឆេះរោល), ឆេះក្រដាសប្រហែល ៣០០Kg និងសម្ភារ:អេតចាយមួយចំនួនទៀត មិនបណ្តាលឲ្យរងរបួសមនុស្សទេ ។

សរុបគិតជាទឹកប្រាក់ ប្រហែល៤០០០ដុល្លារ និងប្រើប្រាស់ទឹកអស់ចំនួន៦ឡាន និងប្រើប្រាស់ដបពន្លត់អគ្គិភ័យអស់ចំនួន៦ដប ទើបរលត់ទៅវិញជាស្ថាពរ នៅម៉ោង១និង២០នាទី ៕

មតិយោបល់