ព័ត៌មានជាតិ

Update៖ រថយន្តធុនធំ៣គ្រឿង បុកគ្នាលាន់ដូចរន្ទះ ខ្ទេចធ្លាក់ផ្លូវ ស្លាប់មនុស្សម្នាក់ នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ៣គ្រឿងបុកគ្នា នៅលើផ្លូវចុះទៅវត្តអូរត្រេះ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រថយន្ត ធុនធំ៣គ្រឿង មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្រឡាប់នៅលើផ្លូវ និងមានរថយន្តដឹកទំនិញមួយគ្រឿង ជាមួយរថយន្តបូមលូមួយគ្រឿងទៀតបានក្រឡាប់ ធ្លាក់ទៅខាងក្រោមផ្លូវ។

ចំពោះករណីនេះបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមនីតិវិធីច្បាប់៕

មតិយោបល់