ព័ត៌មានជាតិ

រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យខូតខាតយ៉ាងដំណំ!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រឿងៗ បើករថយន្តមួយគ្រឿងជ្រុលទៅបុករថយន្ត២គ្រឿងទៀតបន្តកន្ទុយគ្នា បើកនៅខាងមុខស្របទិសដៅគ្នាពីក្រោយពីក្រោយរងការខូតខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-1767 បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-1203 បើកបរនៅខាងមុខស្របទិសដៅគ្នាពីក្រោយបណ្តាលឲ្យក្រពឹតកាង និងបែកស្តុបខាងស្តាំ រួចរុញទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-6018 បើកបរនៅខាងមុខលើដងផ្លូវទាំងអស់គ្នាចំពីក្រោយពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ។ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ចំណែករថយន្តបង្កខូចផ្នែកខាងមុខនិងផ្ទុះពោងទាំង២ខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់