ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿនពេកជ្រុលចង្កូតបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ​ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-7697 បើកក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនីករស្មីដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់