ព័ត៌មានជាតិ

តើអនាគតទំពាំងស្នងឬស្សីយើង ទៅជាយ៉ាងណា! ខណៈក្រុមក្មេងទំនើងចំនួន ៤នាក់ ត្រូវសមត្ថឃាត់ខ្លួន នៅផ្ទះសំណាក់ ពេជ្រ បូរ៉ាន់

ប៉ៃលិន: កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានសហការជាមួយកម្លាំងប្រជាការពារ ចុះបង្ក្រាបបានក្មេងទំនើងចំនួន ៤នាក់ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ ពេជ្រ បូរ៉ាន់ (បន្ទប់លេខ៧) ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនសង្ស័យខាងលើ រួមមាន៖
– ទី១-ឈ្មោះ ហ ម.ហ ហៅ រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ នៅខេត្តបាត់ដំបង។
– ទី២-ឈ្មោះ ហ.ខ ហៅ ខាវ ភេទប្រុស អាយុ ១៨ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។
– ទី៣-ឈ្មោះ ឆ. ផ ភេទស្រី អាយុ ១៦ឆ្នាំ នៅខេត្តប៉ៃលិន ។
– និងទី៤-ឈ្មោះ វ.ធ ភេទ ស្រី អាយុ ១៨ ឆ្នាំ នៅខេត្តប៉ៃលិន។

វត្ថុតាងដកហូតបានមាន៖
– កាំបិតសាំរ៉ៃចំនួន ០២ ដើម
– ដែក​កេះចំនួន ០៥​
– ដបសម្រាប់ជក់ថ្នាំ​ញៀន០១

បច្ចុប្បន្នជនសង្ស័យទាំង៤ រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់