ព័ត៌មានជាតិ

ឃាត់ខ្លួនស្រី្តម្នាក់ ពាក់ព័ន្ធករណីលួចដោះយកទ្រព្យសម្បត្តិអ្នកដទៃ!

បាត់ដំបង: នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨ នេះអនុវត្តនូវមតិដឹកនាំរបស់ឯក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួល ផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកម្រៀង បានធ្វើការឃាត់ខ្លួនស្រី្តម្នាក់ ដែលសង័្សយម្នាក់ថាបានដោះយកទ្រព្យសម្បត្តិជាគ្រឿងអលង្ការពីក្មេងស្រី កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចភូមិដូង ឃុំបឹងរាំងស្រុកកម្រៀង ខេត្តបាត់ដំបង។

សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង៤និង ៤៥នាទី មានស្រី្តម្នាក់បាននាំយកក្មេងស្រីឈ្មោះ ឯម សួងរូហ្សា អាយុ២ឆ្នាំ ក្នុងពេលដែលក្មេងស្រីរូបនេះ កំពុងលេងនៅនឹងផ្ទះ ហើយឪពុក ម្តាយរបស់នាងរវល់លក់ដូរមិនបានចាប់អារម្មណ៍ ។ ពេលនាំក្មេងស្រី នេះទៅជន ស័ង្សយ បានដោះយកគ្រឿង អលង្ការដែលនៅជាប់ខ្លួនក្មេងស្រីនេះ រួចនាំក្មេងស្រីរូបនេះទៅទុកចោល ក្នុងផ្សារមួយកន្លែង នៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីទីកន្លែងកើតហេតុ។

ក្រោយពេលបាត់កូនឪពុក ម្តាយបានឆោឡោ ហើយរាយការណ៍មកនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតដល់ម៉ោងប្រមាណ១៧ យប់ ថ្ងៃដដែលរំលងប្រមាណ៣ម៉ោង ក្រោយពេលបាត់ ទើបប្រទះឃើញ ក្មេងស្រីនេះវិញប៉ុន្តែសម្ភារ:ជាគ្រឿងអលង្ការជាប់ខ្លួនក្មេង ខ្លួនត្រូវបាន បាត់បង់អស់។

ផ្តើមចេញពីការស្រាវជ្រាវរបស់ នគរបាលរហូតដល់ព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៨ ស្រី្តជាជន សង័្សយឈ្មោះភាព ណយ អាយុ ២៥ ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននៅក្នុងមូលដ្ឋានស្រុកកម្រៀង ខេត្តបាត់ដំបង និងដកហូតបានសម្ភារ:ជាគ្រឿងអល័ង្ការដែលស្រី្តរូបនេះដោះយកពីក្មេងស្រីរងគ្រោះមកវិញ។
គ្រឿងអលង្ការទាំងនេះរួមមាន៖( កងដៃមួយគូ ក្រវិលមួយគូ និងខ្សែកមួយខ្សែ )ដែលគ្រឿងអលង្ការទាំងនេះធ្វើពីលោហធាតុប្លាកទីន។

លោកវរសេនីយ៍ឯក គឹម ពន្លក បានអំពាវនាវដល់មាតា បិតាទាំងឡាយសូមកុំបំពាក់គ្រឿងអលង្ការ ដល់កូនៗជាទីស្រឡាញ់របស់ខ្លួនដែលនៅតូចៗនេះច្រើនពេក ព្រោះការបំពាក់នូវគ្រឿងអលង្ការច្រើនៗដល់កូន វាអាចបង្កទៅជា បញ្ហាគ្រោះថ្នាក់ដល់ខ្លួនក្នុងករណីជាយថាហេតុណាមួយដែលមិននឹកស្មានដល់ ហើយករណីមួយនេះក៏អាចចាត់ទុកថាជាសំណាងណាស់សម្រាប់អាយុជីវិតក្មេងស្រីរូបនេះដែលជនស័ង្សយមិនបានធ្វើបាបឬប្រព្រឹត្តឃោរឃៅណាមួយទៅដល់អាយុជីវិតរបស់ ក្មេងស្រីរូបនេះ។

ជនសង័្សយ និងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធី ទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់