ព័ត៌មានជាតិ

ពលរដ្ឋភូមិតាងួន២ ភ័យព្រួយនិងតវ៉ាប្រព័ន្ធបណ្តាញលូថ្មី មិនបានចោះឲ្យពួកគាត់ប្រើ

ភ្នំពេញ: បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង១០នាក់ តំណាងឲ្យពលរដ្ឋក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ច្រើនរយគ្រួសារ ព្រួយបារម្ភ អាជ្ញាធររៀបចំដាក់បណ្តាញលូថ្មីហើយមិនទាន់បានឲ្យពលរដ្ឋបង្ហូររំដោះទឹក ពីលូចាស់ចូលលូចថ្មី ធ្វើឲ្យក្នុងភូមិទឹកជន់លិច ពេលដែលភ្លៀងធ្លាក់ម្តង ទើបនាំគ្នាតវ៉ា ស្នើសុំភ្ជាប់បណ្តាញ កាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ត្រូវបានអាជ្ញាធរសង្កាត់ មន្រ្តីជំនាញខណ្ឌចុះទៅសម្របសម្រួល ជាក់ស្តែងដល់មូលដ្ឋាន ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា បណ្តាញលូថ្មី ត្រូវបានសាងសង់ ដាក់តាមបណ្តោយផ្លូវ៨២កា ពីជើង-ត្បូង , និងបន្តទៅ ផ្លូវ៧៦កា ពីលិច- កើត ស្ថិតនៅក្រុម១ និងក្រុម២ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ពលរដ្ឋបន្តទៀតថា បន្ទាប់ពីពួកគាត់ ទទួលបាននូវពត៌មានមួយ តែមិនច្បាស់ការមកថា បណ្តាញលូថ្មី កំពុងសាងសង់នោះ អាជ្ញាធរ មិនអនុញាតិឲ្យ ពលរដ្ឋ ភ្ជាប់ពី បណ្តាញលូចាស់ មកបណ្តាញលូថ្មីឡើយ ទើបធ្វើឲ្យពលរដ្ឋព្រួយបារម្ភន៨ងងឿងឆ្ងល់ ខណ:ដែល បណ្តាញលូចាស់ ក្នុងមូលដ្ឋានពួកគាត់ តូច ហើយកកស្ទះ ទឹកចាល់ ជន់លិចពេលភ្លៀងធ្លាក់ម្តងៗ ទើបពលរដ្ឋផ្អើលពេញភូមិ មួយចំនួន រត់ទៅប្តឹង សាកសួរ ដល់សាលាសង្កាត់កាកាប១ ។

ជុំវិញករណី ក្តីព្រួយបារម្ភរបស់ពលរដ្ឋ ដែលប្រឈមនឹងទឹកជន់លិចពេលភ្លៀង ដោយសារកង្វះ បណ្តាញលូ បង្ហូររំដោះទឹក ចេញពីផ្ទះ ចេញពីភូមិ ត្រូវបាន អាជ្ញាធរសង្កាត់កាកាប១ មន្រ្តីជំនាញ ខណ្ឌ ចុះទៅពិនិត្យ និងសម្របសម្រួល ដល់មូលដ្ឋាន ។

តាមអាជ្ញាធរបានឲ្យដឹងដា បណ្រាញលូសង់ថ្មី ជាថវិការមូលនិធិរបស់ សង្កាត់ ខណ្ឌ រៀបចំដើម្បីបម្រើជូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសនូវវិប្បត្តិ ទឹលភ្លៀងជន់លិចភូមិទេ ក៏ប៉ុន្តែខាងក្រុមហ៊ុនម៉ៅការសាងសង់ មិនទាន់ដាក់ ភ្ជាប់ជូនប្រជាពលរដ្ឋ ដោយសារផ្នែកក្រោមដី មានបណ្តាញទុយោទឹក ខាងក្រុមហ៊ុនកំពុងសិក្សា បញ្ជៀសនូវផលប៉ះពាល់ ។

វត្តមានលោកស្រីចៅសង្កាត់កាកាប១ មន្រ្តីការិយាល័យជំនាញខណ្ឌ ក្រុមហ៊ុនម៉ៅការសាងសង នៅកន្លែងកើតហេតុផ្ទះ សម្របសម្របសម្រួល ហើយអាជ្ញាធរខណ្ឌ បានឯកភាពទៅតាមសំណើររបស់ពលរដ្ឋ ភ្ជាប់បណ្តាញលូចាស់ ជាមួយបណ្តាញលូថ្មី ។

ពលរដ្ឋបានបន្តទៀតថា ការប្រើប្រាស់បណ្តាញលូបង្ហូររំដោះទឹក ពួកគាត់ក៏មានវិភាគទាន១០ភាគរយដែរ បង់ថ្លៃសេវា ប្រើប្រាស់បណ្តាញលូ ដោយបង់ទៅតាមរយ:វិក័យប័ត្រទឹក ចេញឲ្យជារៀងរាល់ខែ ។

តែទោះជាយ៉ាងណាក្តី ភាពមន្ទិលសង្ស័យ របស់ពលរដ្ឋក្នុងភូមិតាងួន២ សង្កាត់កាកាប ត្រូវបានអាជ្ញាធរបកស្រាយបំភ្លឺ លូដែលសាងសង់ថ្មី អាជ្ញាធរនឹងជម្រុញឲ្យ ខាងអ្នកម៉ៅការ ចោះភ្ជាប់ជូនប្រជាពលរដ្ឋហើយ ៕

មតិយោបល់