ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូដួល ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនSRUN MONG Concreteមកពីក្រោយកិនជើង រងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នដួលខ្លួនឯង ត្រូវបានឡានដឹកស៊ីម៉ងត៍មកពីក្រោយបណ្ដាលឲ្យកិនរងរបួសជើងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលម៉ោង១១ និង៣០នាទីព្រឹក នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខរោងចក្រ៦ជាន់ នៅក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង1X 8696 ពីទិសដៅពីលិចទៅកើតលុះចំណុចកើតហេតុគាត់បានគេចនិងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក មិនប្រយត្ន័ក៏បណ្តាលដួលហើយភ្លាមៗនោះក៏មានរថយន្ដមួយគ្រឿងក្រឡុកស៊ីម៉ង់ ក្រុមហ៊ុនSRUN MONG Concrete ពាក់ស្លាកលេខ ភ្នំពេញ 5A 1600 ទៀតមកពីក្រោយបណ្ដាលឲ្យកិនជើងបុរសរងគ្រោះខាងលើតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែក សម្ភារ:ទាំងសងខាងសមត្ថកិច្ចវាស់វែងយកទៅរក្សារទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់