ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ បង្កើនការប្រុងប្រយត្ន័ ខណៈទឹកកំពុងតែបន្តឡើង

បាត់ដំបង: យោងតាមផេក រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា សូមបងប្អូនប្រជាពលដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែទាំងអស់ សូមបង្កើតការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកស្ទឹងសង្កែនៅតែបន្តឡើង ដោយគិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ និងដោយយោងតាមការប្រកាសសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ១១ ព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែ បានបន្តកើនឡើងដល់កម្ពស់ ១៣,៧៥ ម៉ែត្រ ដែលជាកម្រិតកម្ពស់ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នហើយ៕

មតិយោបល់