ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! អគ្គិភ័យឆេះអេស្កាវ៉ាទ័រមួយគ្រឿង នៅផ្លូវជាតិលេខ៦!

ភ្នំពេញ: អេស្កាវ៉ាទ័រមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់មួយកំណាត់លើ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកកំពង់ធ្វើដំណើរតាមផ្លូវឡោមរោមឈរមើលនិងជួយពន្លត់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិបាក់ខែងសង្កាត់សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងបានរលត់ទៅវិញនៅម៉ោង១០ព្រឹក។

បើតាមប្រភពព័ត៌មានពីកន្លែកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញអេស្កាវ៉ាទ័រមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៦អា លុះមកដល់មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបែកទុយោបូមប្រេង ក៏បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅហុយផ្សែងខ្មួលខ្មាញ់ស្ទើងងឹតមេឃនៅកន្លែងតែម្ដង។

ខណ:ដែលអគ្គិភ័យកំពុងតែឆាបឆេះនេះ ប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់១បំពង់ នឹងបានយកទឹកមកចាក់ពន្លត់អស់ជាច្រើនធុង នឹងមានរថយន្តពន្លត់អគ្គិភ័យខណ្ឌជ្រោយចង្វារ ចេញអន្តរាគមន៍ពន្លត់ ទើបធ្វើឲ្យអគ្គិភ័យនេះរលត់ស្ងប់ស្ងាត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១០នឹង៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។

ក្នុងហេតុការណ៍អគ្គិភ័យនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសអ្វីនោះទេ ដោយតៃកុងអេស្កាវ៉ាទ័រនេះបានលោតចុះទាន់ពេលវេលាផងដែរ៕

មតិយោបល់