ព័ត៌មានជាតិ

ចម្លែកណាស់! ស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វី ចងកសម្លាប់ខ្លួនស្លាប់ទាំងអង្គុយ

បន្ទាយមានជ័យ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានស្ត្រីម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ទាំងអង្គុយ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ហេង សេងហុង ភេទស្រី អាយុ៥១ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យបានបញ្ជាក់ថា ពិតជាស្លាប់ដោយការធ្វើអត្តឃាតខ្លួនឯងប្រាកដមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់