ព័ត៌មានជាតិ

ឃាតកបាញ់សម្លាប់ប្រុសស្រី២នាក់ នៅប្រទេសថៃ រត់គេចខ្លួនមកនៅខេត្តព្រៃវែង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន!..

ព្រៃវែង: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាន់ យ៉ា ហៅអួន ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិបាតង ឃុំបាងលា ស្រុកបាតង ខេត្តភូកេតប្រទេសថៃ នៅចំណុចភូមិឆ្អឹងជំនី ឃុំកញ្ច្រៀច ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ពាក់ពន្ធ័ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះ២នាក់ ដោយអាវុធខ្លីk៥៩ស្លាប់ នៅនឹងកន្លែងលើភ្នំខោជីចាន់ខេត្តឈុនបុរី។

ជនរងគ្រោះឈ្មោះ ហ្គ្រុន ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ សាប់ប៉ាយ ភេទស្រី អាយុ២០ឆ្នាំ នៅខេត្តកាឡាស៊ីន។
ករណីឃាត់ជនសង្ស័យនេះតាមបញ្ជានាយឧត្តមសេនីយ៍អគ្គស្នងការ នគរបាលជាតិ ហើយបញ្ជូនទៅកណ្តាលសន្តិសុខយប់មិញ៕

មតិយោបល់