ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ចងកសម្លាប់ខ្លួន នៅក្នុងសណ្ឋាគារ ឆៃ សិន ម្កុដពេជ្រចាស់!

ប៉ៃលិន: កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃព្រហស្បត្តិ៍ ០៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីអត្តឃាតមួយកើតឡើងនៅចំណុចបន្ទប់លេខ១ ក្នុងសណ្ឋាគារ ឆៃ សិន (ម្កុដពេជ្រចាស់) ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ CHEN FENG ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មកស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយពីការធ្វើកោសល្យវិច័យរបស់កម្លាំងជំនាញរួចឃើញថា ករណីខាងលើពិតជាធ្វើអត្តឃាត ដោយចងក ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានរក្សានៅវត្តគិរីមរកត ហៅវត្តផ្សារព្រំដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

មតិយោបល់