ព័ត៌មានជាតិ

រថយន្តឡិចស៊ីស NX200t ស្លាកលេខ ភ្នំពេញ 2BB-3238 ពន្លះហាយឡែនឌ័រ រងខូចខាតទាំងសងខាង!

ភ្នំពេញ: នារីស្រស់ស្អាតម្នាក់បើករថយន្តទំនើបមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តហាយឡែនឌ័រពីក្រោយ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវហាន់ណូយ ចំណុចស្ដុំវត្តសំរោងអណ្ដែត ក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីស្រស់ស្អាតម្នាក់ បើករថយន្តឡិចស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3238 បើកពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម ខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AM-8648 បើកដោយប្រុសស្រី២នាក់ជាប្រភេទរថយន្តរត់តាក់ស៊ីកំពុងបើកស្របគ្នានៅខាងមុខពេញទំហឹងចំពីក្រោយមួយចំហៀងស្តុបខាងឆ្វេង បណ្ដាលរងការខូចខាត។ ចំណែកខាងរថយន្តឡិចស៊ីសខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំង២បានសម្របសម្រួលគ្នាដោយខាងរថយន្តឡិចស៊ីសព្រមសងសំណង់ជួសជុលមួយស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕

មតិយោបល់