Post News Media ព័ត៌មានជាតិ ឆក់ទៀតហើយ ខណ្...

ឆក់ទៀតហើយ ខណ្ឌទួលគោក! លើកនេះឆក់មិនបានសម្រេចបន្សល់ម៉ូតូ១គ្រឿង

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេសកំពុងជិះម៉ូតូកង់បីឥណ្ឌានៅតាមដងផ្លូវមិនបានសម្រេច បណ្តាលឲ្យទាក់ដៃចង្កូតម៉ូតូដួលរួចរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែង និងផ្លូវ១៤៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-9835 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានធ្វើសកម្មភាពឆក់កាបូបភ្លៀវជនជាតិបរទេសកំពុងជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមិនចាំស្លាកលេខ បើកនៅខាងមុខស្របទិសដៅគ្នាមិនបានសម្រេចបណ្តាលម៉ូតូជនសង្ស័យដាក់ដៃចង្កូតជាមួយម៉ូតូកង់បីដួល ភ្លាមៗនោះជនសង្ស័យមានភ័យស្លន់ស្លោរបានងើបឡើងរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកម៉ូតូមួយគ្រឿងនៅនឹងកន្លែង។

ក្រោយកើតហេតុជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេបានបន្តដំណើរទៅមុខបាត់។ ចំណែកម៉ូតូជនសង្ស័យសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់២ ដើម្បីទុកស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Loading...