ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាចំណុចផ្លូវបែកជាបួន របួសធ្ងន់ស្រាលប្រុសស្រី៣នាក់

ភ្នំពេញ: នារីវយ័ក្មេងម្នាក់ជិះម៉ូតូមួយគ្រឿងដល់ចំណុចផ្លូវបែកជាបួនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះដោយប្រុសស្រី២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាល២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីវ័យក្នេងម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AY-7907 បើកបរតាមបណ្តោយផ្លូវ១៩២ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតខាងលើកែងនិងផ្លូវ២៦១ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1L-9671 ជិះដោយប្រុសស្រី២នាក់ តាមបណ្តោយផ្លូវ២៦១ ទិសដៅពីជើងទៅត្បូងចំហៀខាងស្តាំខាងមុខបណ្តាលឲ្យ ដួលបោកនឹងថ្នល់រងរបួសធ្ងន់នារីម្នាក់ ខាងម៉ូតូសង់ ត្រូវបានរថយន្តសង្គ្រោះនៅគ្លីនីកហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកប្រុសស្រី២នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន១៥ដុល្លារ និងជួសជុសម៉ូតូឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែកើតហេតុ៕

មតិយោបល់