Post News Media ព័ត៌មានជាតិ សាំយ៉ុង ពន្លះ...

សាំយ៉ុង ពន្លះក្បាលនាគចែកទ្រូវផ្លូវ បណ្តាលផ្លែឈើធ្លាក់រាយពេញផ្លូវ

ភ្នំពេញ: រថយន្តដឹកផ្លែឈើមួយគ្រឿង បានបើកគេចពីម៉ូតូ ស្រាប់តែជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូវពេញទំហឹង បណ្តាលឲ្យផ្លែលឈើនៅលើរថយន្ត ធ្លាក់មកក្រោមរាយប៉ាយពេញផ្លូវ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវត្តស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តសាំយ៉ុងមួយគ្រឿង ពណ៌លឿន ពាក់ស្លាកលេខភ្នំពេញ 2Z-0519 ដឹកផ្លែលឈើចេញពីខេត្តតាកែវ តាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចទៅកើត បំណងយកមកដាក់នៅផ្សារដើម គ លុះមកដល់ចំណុចកើត បានគេចពីម៉ូតូមួយគ្រឿង បើកនៅខាងមុខ ក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលផ្លែឈើនៅលើរថយន្ត ធ្លាក់មកដីរាយប៉ាយពេញផ្លូវ និងរថយន្តរងការខូចខាតទៅមុខលេចរួច តែមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់ បានឲ្យម្ចាស់រថយន្តហៅរថយន្តមួយគ្រឿងទៀត មកជួយយកផ្លែឈើបន្ត ចំណែករថយន្តសមត្ថកិច្ច បានធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...