Post News Media ព័ត៌មានជាតិ បុរសម្នាក់ស្រ...

បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូទៅបុកដើមកៅស៊ូ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៣ និង២៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូមួយគ្រឿង បានបើកទៅបុកដើមកៅស៊ូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលកើតហេតុត្រង់ចំណុចលើផ្លូវលំ ឡូតិ៍កៅស៊ូលេខ០៧D ស្ថិតនៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ យិន សារឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ នៅភូមិច្រកពោន សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានបើកបរម៉ូតូម៉ាក ហុងដា (ឝប់) ឌុបឈ្មោះកែវ គឿន ភេទប្រុស អាយុ៥៤ឆ្នាំជាតិខ្មែរ នៅភូមិជាមួយគ្នា ទៅបុកដើមកៅស៊ូ ក្នុងស្ថានភាពស្រវឹងស្រា បណ្ដាលឲ្យរងរបួសធ្ងន់ និងឈ្មោះ កែវ គឿន ជិះជាមួយស្លាប់នៅនឹងកន្លែង ចំណែកម៉ូតូវិញរងការខូចខាតធ្ងន់ធ្ងរ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ មិនពាក់មួកសុវត្ថិភាព៕

Loading...