Post News Media ព័ត៌មានជាតិ កំពុងឱនមើលរថយ...

កំពុងឱនមើលរថយន្តខូច ស្រាប់តែត្រូវរថយន្តមួយគ្រឿងបុកពីក្រោយ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

កំពង់ឆ្នាំង: ​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ ដោយបុរស​ម្នាក់​​បាន​ស្លាប់​បាត់បង់ជីវិត ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ក្រាំង​ស្គា ដែលកើតហេតុ​នៅ​លើ​ផ្លូវ ក្រាល​គ្រួ​ស​ក្រហម​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចន្លោះ​ពី​ស្ថានីយ​រថភ្លើង​ក្រាំង​ស្គា​ទៅ​ស្ថានីយ​ក្តុល ស្ថិត​ក្នុង​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ​ជនរងគ្រោះមានឈ្មោះ គួ​ន ពៅ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ មុន​ពេល​កើតហេតុ​បុរសខាងលើ ​បាន​ជិះ​រថយន្ត​ម៉ាក​ហ្ស្យី​ប A2 ពីរ​នាក់​ប្រពន្ធ​ពី​រាជធានី​ភ្នំពេញ​ទៅ​មើល​ចម្ការ​របស់​ខ្លួន​ ក្នុង​ឃុំ​ក្រាំង​ស្គា លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ខូច​រថយន្ត ទើបជន​រង​គ្រោះ​បាន​ឈប់​រថយន្ត​អែប​ស្តាំ ឱន​មើល​រថយន្ត​ពីខាងក្រោម ស្រាប់តែ​ភ្លាម​នោះ ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់ស្លាក​លេខ ភ្នំពេញ 2Y-9462 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បាន​បើក​មក​ពីក្រោយ​បុក​រថយន្ត​ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​រងរបួស ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ក្រាំង​ស្គា ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក ​​បាន​ស្លាប់​តាម​ផ្លូវ​តែ​ម្តង។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​វាស់វែង​នៅ​កន្លែង​ និង​​បាន​ពិនិត្យ​សពរួច ក៏​ប្រគល់​សព​ជូនក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការបន្ត​តាម​នីតិវិធី៕

Loading...