ព័ត៌មានជាតិ

(ទាន់ហេតុការណ៍)ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិតដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី

ស្ទឹងត្រែង: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិតដែលត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី ។

គិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី ១៧ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមានកម្ពស់ ១០,៧១ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ ) ហើយទឹកនឹងបន្តកើនឡើងបន្ថែមទៀត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

មតិយោបល់