Post News Media ព័ត៌មានជាតិ រន្ធត់! រថយន្...

រន្ធត់! រថយន្តដឹកដីផ្ទុះកង់រេចង្កូតទៅបុកម៉ូតូ១គ្រឿង​ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ និងរថយន្ត១គ្រឿងទៀតក្រឡាប់ធ្លាក់ចូលទឹកស្រះ

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារតែមានរថយន្តដឹកដីមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3200 បានផ្ទុះកង់ខណ:ដែលកំពុងបើកបរ បណ្តាលឲ្យរេចង្កូតពេញផ្លូវ ត្រូវបានរថយន្តវីហ្កោមួយគ្រឿង ពណ៌ទឹកមាស ឃើញក៏បួងចង្កូតគេច ក៏បណ្តាលឲ្យធ្លាក់ចូលទឹកស្រះ រួចរថយន្តបង្ក បានបន្តជ្រុលទៅបុកនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ បន្ថែមទៀត រហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងលិចវត្តកូនដំរី១០០ម៉ែត្រ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

Loading...