Post News Media ព័ត៌មានជាតិ រើសដុំថ្មគប់ឆ...

រើសដុំថ្មគប់ឆ្កែ តែបែរជាខ្ទាតត្រូវចំថ្គាមមនុស្ស បណ្ដាឲ្យសន្លប់..សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សា ដោយអចេតនា ខណ:រូបគេបាន រើសដុំថ្មគប់ឆ្កែ តែបែរជាទៅត្រូវផ្លូវបេតុងខ្ទាត ត្រូវចំថ្គាមមនុស្ស បណ្តាលឲ្យសន្លប់ស្ដូកឆឹង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥៥នាទីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨​
នៅចំណុចផ្លូវបេតុង ក្រុមទី​៧ ភូ​មិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ​។

ជនរងគ្រោះឈ្មោះ​ សឿង ពុធសីហា ភេទប្រុស​ អាយុ១៣ឆ្នាំ​ មានទីលំនៅផ្ទះលេខ៥៣០ ក្រុម៧ ភូមិ១សង្កាត់ច្រាំងចំរេះ១ មុខរបរ​ នៅផ្ទះ រងរបួសថ្គាមខាងឆ្វេង ចំណែកជនបង្កឈ្មោះ យិន​ យ៉ាន ភេទប្រុស​ អាយុ២៨ឆ្នាំ​ ស្នាក់នៅផ្ទះជួលភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​ មន្រ្ទីឥណទាន (ឃាត់ខ្លួន)។

​តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរគ្រោះ កំពុងអង្គុយលេងនៅលើកង់ ត្រង់ចំណុចផ្លូវបេងក្រុម៧ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ពេលនោះជនបង្កបានដើរទៅផ្ទះបង ស្រាប់តែឆ្កែស្ទុះមកដេញខាំ ជនបង្កក៏បានរើសដុំថ្មគប់ឆ្កែ តែគប់មិនត្រូវឆ្កែ បែរជាខ្ទាតទៅត្រូវជនរងគ្រោះ បណ្តាលឲ្យត្រូវថ្គាមខាងឆ្វេងសន្លប់តែម្ដង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាល នៅមន្ទីពេទ្យគន្ធបុប្ផារី រីឯជនបង្ករត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

Loading...