Post News Media ព័ត៌មានជាតិ ហួសថ្លែង! ជីត...

ហួសថ្លែង! ជីតាបង្កើត ចាប់រំលោភចៅស្រីខ្លួនឯង ជាអនិតិជនចំនួន២នាក់

ពោធិ៍សាត់: កាលពីវេលាម៉ោង ១០ និង ៥នាទីព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨​ សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹង ករណីរំលោភសេពសន្ថវ: លើអនិតិជនកុមារីចំនួន២នាក់ នៅខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ក.ន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានរំលោភចៅបង្កើតខ្លួនឯង។

ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនគ្នា ទី១ មានអាយុ១៣ឆ្នាំ ត្រូវបានចាប់រំលោភ ក្នុងអំឡុងឆ្នាំ២០១៧ នៅគុម្ពឬស្សីព្រៃខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិឃុំខាងលើ និងទី២ អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវបានចាប់រំលោភ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ក្នុងផ្ទះរបស់ជនសង្ស័យ។

ក្រោយទទួលបានបណ្ដឹងភ្លាម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ ដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិករណីនេះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនៅតុលាការ ដើម្បីចាត់បន្តតាមនិតីវិធីច្បាប់៕

Loading...