Post News Media ព័ត៌មានជាតិ រថយន្តឡិចស៊ីស...

រថយន្តឡិចស៊ីស៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2J-8686 ប៉ះជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់កជើងធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តឡិចស៊ីស៥៧០មួយគ្រឿង បត់មកបុកជាមួយម៉ូតូម៉ាកស្មាស់វី បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់កជើងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ ២១៤ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ស្តុបផ្សាទំនើបផារ៉ាហ្គន) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស៥៧០ ស្ព័តពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-8686 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនស្តុបផ្សារទំនើបផារ៉ាហ្គន រថយន្តក៏បត់ទៅខាងលិចស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ មួយគ្រឿង បិទខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-3087 បើកតាមបណ្តោយផ្លូវព្រះរោត្តមទិសដៅពីជើងទៅត្បូង បញ្ជ្រាស់ទិសដៅគ្នាជាមួយម៉ូតូក៏បានបុកជាមួយរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូម្នាក់នោះរងរបួសបាក់កជើងធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរស្មីដើម្បីសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

Loading...