ព័ត៌មានជាតិ

រថយន្តព្រុស បើកដោយចិនបុក រថយន្តព្រុសរបស់សមត្ថកិច្ចម្នាក់ លាន់ដូចរន្ទះរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតចតនៅមុខផ្ទះ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់ជាជនជាតិចិន បើករថយន្តម៉ាកព្រុសក្នុងល្បឿនលឿន ក្នុងផ្លូវបែកជាបួនមិនបង្អន់ក៏ជ្រុលចង្កូតទៅបុករថយន្តព្រុសរបស់សមត្ថកិច្ចម្នាក់ ហើយក៏ទៅប៉ះគូថរថយន្តដែរចតនៅមុខផ្ទះគេទៀត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះត្រសក់ផ្អែម កែងផ្លូវលេខ ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាសមត្ថកិច្ចបើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-5869 បើកតាមបណ្តោយផ្លូវព្រះត្រសក់ផ្អែម ទិសដៅពីត្បូងទៅជើង ស្រាប់តែដល់ផ្លូវបែកជាបួន មានរថយន្តព្រុសមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4668 បើកបរដោយជនជាតិចិន សង្ស័យស្រវឹងរួមដំណើរជាមួយស្រីៗ៣នាក់ទៀត បើកចេញពីផ្លូវ២៧៨ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុមិនបង្អន់ក៏បានទៅបុករថយន្តព្រុសរបស់សមត្ថកិច្ចនោះយ៉ាងពេញទំហឹង ហើយរថយន្តព្រុសរបស់សម្ថកិច្ចនោះក៏ខ្ទាតឡើងទៅចិញ្ចើមផ្លូវ បុកគូទរថយន្តគេដែរចតមុខផ្ទះនោះរងការខូចខាតបន្តិចទៀត។ រីឯរថយន្តព្រុសទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងទៅហើយ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងចរចារគ្នាមិនត្រូវរ៉ូវគ្នា ក៏សមត្ថកិច្ចជំនាញវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់