ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកា ក្រោយបង្កហិង្សា

ពោធិ៍សាត់: នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កាលពីវេលាម៉ោង ៥ល្ងាចដល់ម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កិច្ចប្រតិបត្តិការ បង្ក្រាតាមដីកានាំខ្លួនលេខ២៦៣នខ/១៧ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ស៊ិន ពិសិដ្ឋ។

សមត្ថកិច្ចបានអនុវត្តន៏ដីកាខាងលើ បាននាំខ្លួនឈ្មោះ ជាម វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិសាត់ ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិបឹងចក ឃុំស្យាស្រុកកណ្តៀង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកំពុងត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តពោធិសាត់ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់