ព័ត៌មានជាតិ

សង្ស័យជំងឺសរសៃប្រសាទ បុរសម្នាក់ យកកាំបិតចុងស្រួច មកអារ.កសម្លាប់ខ្លួនឯង

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ២និង២៤​នាទីរសៀលថ្ងៃទី១៧ ខែ សីហា​ ឆ្នាំ២០១៨ មានករណី​បុរស​ម្នាក់យកកាំបិតចុងស្រួច មកអារ.កធ្វើអត្តឃាតខ្លួនឯង នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។

ជនរងគ្រោះ​មានឈ្មោះ​ ពក​ ណាវ​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​រស់នៅភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពពីអ្នកជិតខាង និងក្រុមគ្រួសាររបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ មានបញ្ហាសរសៃប្រសាទ និងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ច ឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។

បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់