Post News Media ព័ត៌មានជាតិ ជនជាតិអូស្ត្រ...

ជនជាតិអូស្ត្រាលីម្នាក់ គ្មានលិខិតឆ្លងដែន ដើរដេកតាមឆ្នេរ និងដងផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ជនបរទេសរូបនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនជាប់ខ្លួន និងមិនមានកន្លែងស្នាក់នៅពិតប្រាកដ ដេកតាមដងឆ្នេរ- ផ្លូវសាធារណ: រួចបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមនិតិវិធីច្បាប់បន្តទៀត៕

Loading...