Post News Media ព័ត៌មានជាតិ ទាន់ហេតុការណ៍...

ទាន់ហេតុការណ៍! ជំនន់ទឹកភ្លៀងវាយប្រហារឃុំចំនួន ០៤ របស់ស្រុកទឹកឈូ ខេត្តកំពត

កំពត: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ​បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ចាប់ពីតាំងថ្ងៃទី១៧ រហូតមកដល់រសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិតជាង ១៣៨ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងវាយប្រហារឃុំចំនួន ០៤ របស់ស្រុកទឹកឈូ ខេត្តកំពត រួមមាន ឃុំព្រៃថ្មី កណ្តោល ព្រៃឃ្មុំ និងឃុំកំពង់សំរោង ។

ជាមួយគ្នានេះ កំណាត់ផ្លូវជាតិលេខ ៣ ក៏ត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ពីលើប្រវែងប្រមាណ ១០០ ម ផងដែរ ក្នុងជម្រៅពី ០,០២-០,០៥ ម ត្រង់ចំណុចរោងចក្រផលិតស៊ីម៉ង់ត៍ ចក្រីទីង ស្ថិតក្នុងភូមិសាស្ត្រ ឃុំកណ្តោល ស្រុកទឹកឈូ ។ គិតត្រឹមម៉ោង ៦និង៣០ នាទីល្ងាច ការធ្វើចរាចរណ៍ឆ្លងកាត់ នៅដំណើរការជាធម្មតា៕

Loading...