ព័ត៌មានជាតិ

ជំនាញមែន! ធ្លាប់វះកាបូបលួចលុយ៥លើក លើកទី៦ជាប់ខ្នោះ!..

​កណ្តាល: កាលពីវេលាម៉ោង១១និង៤៥នាទី​ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ករណី:អំពើលួច(វះកាបូបយកលុយ) នៅចំណុចមុខរោងចក្រកាត់ដេរសំលៀកបំពាក់ស៊ិ
ចផ្លាស់អិនដាស់ស្ទ្រី ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

​ជនរងគ្រោះឈ្មោះ ឆាយ សុខនី ភេទស្រី អាយុ៤៤ ឆ្នាំនៅភូមិប្រាំ យ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរ កម្មកររោងចក្រ។
ជនសង្ស័យចំនួន០២នាក់ ទី១​ឈ្មោះ ឈុន ហួយ ភេទស្រី អាយុ២៤​ឆ្នាំ ទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ:មិនពិតប្រាកដ(ឃាត់​ខ្លួន)។ និងទី
២​ឈ្មោះ ស្រី ពៅ ភេទស្រី អាយុប្រហែល២៤ឆ្នាំ គ្មានទីលំនៅពិតប្រាកដ (គេចខ្លួន)។

​សម្ភារ:បាត់បង់រួមមាន:
១.ប្រាក់ដុល្លា១២០០$
២.ប្រាក់រៀល១៤០០០០០រៀល។

វត្ថុតាងចាប់យកបានមាន÷
១. ប្រាក់ដុល្លារចំនួន៩០០$
២. ប្រាក់រៀលចំនួន១៥០០០០៛
៣. សៀវភៅបញ្ជីលុយចំនួន០២ក្បាល។
៤.កាបូបជ័រព៌ណសស្នាមរហែកបណ្ដោយមួយចំហៀងមានដៃយួរចំនួន០១។

កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពវះកាបូបយកលុយគេបានចំនួន​៥លើកជាមួយបក្ខពួកម្នាក់ទៀតឈ្មោះស្រីពៅដែលមិនស្គាល់ទីលំនៅពិតប្រាកដ។ ​លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០ ជនសង្ស័យទាំង០២ នាក់បាននាំគ្នាចេញពីផ្ទះ នៅពោធិចិនតុង គោលដៅមករោងចក្រស៊ិចផ្លាសព្រែកអញ្ចាញ ដោយមធ្យោបាយជិះម៉ូតូឌុបដើម្បីធ្វើសកម្មភាពលួច(លូកហោប៉ៅ)ពេលកម្មករចេញពីធ្វើការរោងចក្រ។ ពេលធ្វើដំណើរមកដល់រោងចក្រស៊ិចផ្លាសនៅម៉ោង១០ម៉៤៤នាទី ដោយកម្មករមិនទាន់ចេញពីធ្វើការជនសង្ស័យទាំង០២នាក់ទៅ អង្គុយក្បែរតូបលក់ម្ហូប ដើម្បីពិភាក្សារៀបផែនការលួច ដោយកំណត់ឲ្យជនសង្ស័យឈ្មោះស្រី ពៅជាអ្នកលូកហោប៉ៅ ចំណែកជនសង្ស័យឈ្មោះឈុនហួយជាអ្នកចាំទទួល បន្តរត់ចេញ ។

ក្រោយពីពិភាក្សាគ្នារួចកម្មករក៏បានចេញពីរោងចក្រពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងយួរកាបូបលុយនៅនិងដៃឆ្វេងឈរទិញម្ហូប ពេលនោះជនសង្ស័យឈ្មោះស្រី ពៅ បានដើរទៅពិតជនរងគ្រោះរួចហើយក៏បានហុចប្រាក់ឲ្យជនសង្ស័យឈ្មោះឈុន ហួយចំនួន០១ដៃ ដើម្បីទុក ពេលនោះជនរងគ្រោះបានឃើញ ក៍ស្រែកថាចោរៗ ឮដូច្នោះ ជនសង្ស័យឈុនហួយក៍បាន បាចលុយចោល ហើយដើរគេចចេញតែត្រូវបានជនរងគ្រោះនិងសន្តិសុខរោងចក្រ បានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះឈុន ហួយយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចំណែកជនសង្ស័យឈ្មោះ ស្រី ពៅត្រូវបានគេចខ្លួនបាត់ក្នុងហ្វូងកម្មករ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះឈុនហួយបានសារភាពថាខ្លួននិងជនសង្ស័យឈ្មោះស្រី ពៅ បានធ្វើសកម្មភាពលួចប្រាក់ជនរងគ្រោះពិតប្រាកដមែន។
​ករណីនេះផ្នែកជំនាញសហការជាមួយប៉ុស្តិ៍បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់