Post News Media ព័ត៌មានជាតិ ម៉ូតូ២គ្រឿង ព...

ម៉ូតូ២គ្រឿង ពន្លះគ្នា បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល

បាត់ដំបង: កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ចូលទៅកំពង់វត្តថ្វាក ចំណុចផ្លូវបំបែក ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1M-6742 បើកបរដោយឈ្មោះ លួម តឿ អាយុ២៧ឆ្នាំ ភេទប្រុស នៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប បើកចេញពីកំពង់វត្តថ្វាក ដល់ចំណុចកើតហេតុបានបុកនិងម៉ូតូសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ 1A-1953 ប៉ៃលិន បើកបរដោយឈ្មោះ ហួន សុខា អាយុ៥៨ឆ្នាំ ភេទប្រុស នៅភូមិ រំជៃ ឃុំ ស្នឹង បានបើកចេញពីផ្សារ( ផ្ទះលោកនួន មួនចាស់) ឆ្លងផ្លូវ បណ្តាលឲ្យ ភាគីទាំងសងខាងរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។

ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...