ព័ត៌មានជាតិ

ចុម ប្រយត្ន័បងប្អូន! ជនជាតិចិនជាចោរឆក់កាបូប២នាក់ អស់លក្ខណ៍ត្រូវប៉ូលិសដេញចាប់ខ្លួនបាន

សៀមរាប: ជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ត្រូវបានសមត្ថកិច្ចដេញចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីអាជីវករផ្សារដំដែក មិនបានសម្រេចហើយព្យាយាមជិះគេចខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ចំណុច​ផ្សារ​ដំ​ដែក ក្នុងភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១មានឈ្មោះ លូ បី​ន ភេទប្រុស អាយុ​៤៤​ឆ្នាំ និងទី២ឈ្មោះ លូ គង់​ជី​ង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​។​

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់