ព័ត៌មានជាតិ

រន្ធត់ រថយន្តវីហ្គោ ពណ៌ត្រេអី ស្លាកលេខ ខេមរភូមិន្ទ 2.7733 បុកម៉ូតូមន្ត្រីនគរបាលព្រំដែនប្រចាំការនៅខាំភោគម្នាក់ស្លាប់!

ស្ទឹងត្រែង: កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបុកម៉ូតូមន្ត្រីនគរបាល បនញតាលឲ្យស្លាប់ នៅចំណុចស្ពានអូរគ្លៀង ចន្លោះបង្គោលលេខ៣៧-៣៨ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងរថយន្តម៉ាក វីហ្គោ ពណ៌ត្រេអី ស្លាកលេខ 2.7733 ខេមរភូមិន្ទ របស់យោធាព្រំដែនដែលមានម្ចាស់ បើកបរមានឈ្មោះ ចាន់ វិត ផ្នែកសឹករងសៀមប៉ាងប្រចាំការនៅភូមិខាំភោគជាមួយម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់មានឈ្មោះ ធី សុចិត្រា ភេទប្រុស អាយុ២១ឆ្នាំ ជាប៉ូលិសព្រំដែនប្រចាំការនៅខាំភោគ៕

មតិយោបល់