ព័ត៌មានជាតិ

ស៊យណាស់! ជិះម៉ូតូឌុបគ្នា ទៅបុកលូ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

កណ្តាល: កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ជិះម៉ូតូឌុបស្ត្រីម្នាក់ បានជ្រុលទៅបុកលូ ក្នុងភូមិទន្សាយគាច ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ឈ្មោះ យ៉ូវ តូច ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអង្គរុន ឃុំខ្វាវ ស្រុកត្រាំង ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះ យ៉ូវ សុខុម ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យរបួសធ្ងន់ តែម្តង៕

មតិយោបល់