Post News Media ព័ត៌មានជាតិ បុរសម្នាក់លង់...

បុរសម្នាក់លង់ទឹក​ស្លាប់ ខណ:ពេលជិះទូកដឹកអុសឆ្លងទន្លេបណ្ដាលឲ្យលិច

ក្រចេះ: បុរសម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ ត្រូវលង់ទឹកស្លាប់ ខណ:ពេលដែលដឹកអុសតាមទូក​ពីត្រើយម្ខាងស្រុកឆ្លូង ខេត្តក្រចេះ ដោយមូលហេតុទូកលិចដាក់អុសលើសចំណុះ ។

ករណី​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ និង​រាយការណ៍​មក​សមត្ថកិច្ច​កាលពី​វេលាម៉ោង ​១២ និង ​៣០ ​នាទី​ថ្ងៃត្រង់​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​ នៅ​ចំណុច​វាលស្រែចក (ទឹកស្រែនោះជម្រៅ ២,៤០ ម៉ែត្រ ដែលវាឡើងមកពីព្រែកឆ្លូង) ​ស្ថិត​ក្នុងចំងាយ ១៥០០ ម៉ែត្រ ពីភូមិរំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ​។

បើ​យោង​តាមប្រភពកន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ម៉ោងប្រម៉ាណជា ០៧និង ៣០ នាទី ជនរងគ្រោះ និងគ្នីគ្នា ០៤ នាក់ទៀតបាននាំគ្នាជិះទូកមួយគ្រឿងឆ្លងទៅរកអុសនៅត្រើយម្ខាងក្នុងទឹកស្រុកឆ្លូង ខេត្តក្រចេះ ។ លុះរហូតម៉ោង ១១ថ្ងៃ.ខែ.ឆ្នាំដដែល ពួកគេរកអុសបានច្រើនល្មមគ្រប់គ្រាន់គ៏នាំគ្នាលើកអុសនោះដាក់លើទូក រួចក៏ឡើងទូកទាំងអស់គ្នាអ៊ុទូកឆ្លងមកវិញ ប៉ុន្តែជាអកុសលលុះមកដល់ចំណុចកើតហេតុខាងលើទូកនោះក៏បានលិចបាត់ទៅក្នុងទឹកតែម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​៖ ខណ:​ដែលទូកនោះលិចពួកគេបានខំប្រឹងប្រែងហែលទឹក និងស្រែកឲ្យប្រជានេសាទក្បែ​រនោះគេជួយ ។ ប៉ុន្តែប្រជានេសាទជួយសង្គ្រោះបានតែមនុស្ស៤ នាក់ប៉ុណ្ណោះ ។ ចំណែកឯជនរងគ្រោះនោះមិនចេះហែលទឹកទេ ទើបធ្វើឲ្យលិចទៅក្នុងទឹកលង់ស្លាប់តែម្តង ។
បច្ចុប្បន្នជន​រង​គ្រោះដែលលង់ទឹកស្លាប់នោះមានឈ្មោះ យូ ភា ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិរំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ​ត្រូវបានក្រុមគ្រួសារតំកល់សាកសពនៅគេហដ្ឋានធ្វើបុណ្យតាមប្រពណីជាតិខ្មែរ ៕

Loading...