Post News Media ព័ត៌មានជាតិ រថយន្ត៣គ្រឿងប...

រថយន្ត៣គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់របួស នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៣គ្រឿង បានបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់រងរបួស​ កាលពីវេលាម៉ោង ៩និង៥៥​នាទី​ ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះកើតឡើង ដោយសាររថយន្ត​ ESCALADE​ ពណ៌​ស​ ស្លាកលេខ ​ភ្នំពេញ ​2W-0588 បើកវ៉ាជែងទៅ​បុក​រថយន្ត​ SSANGYONG​ ពាក់ស្លាកលេខ ​ព្រះសីហនុ​2A-6081 រួចក៏ជ្រុលទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​ HIGHLANDER ពណ៌ខ្មៅ​ ស្លាកលេខ ​ភ្នំពេញ ​2Y-1179 បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសតែម្តង៕

Loading...