ព័ត៌មានជាតិ

Update៖ មកទល់ម៉ោង១រសៀលនេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង កំពុងតែបន្តឡើង

បាត់ដំបង: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង១រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១២,២០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ ) ។

សូមជម្រាបជូនថា ដោយសារបរិមាណទឹកភ្លៀងដែលបានធ្លាក់បន្ថែម ២ ថ្ងៃជាប់គ្នា ក្នុងកម្រិតជាង ៦២ មម ក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឲ្យទឹកស្ទឹងសង្កែក្រុងបាត់ដំបង ហក់ឡើងជាថ្មី ។ ពេលនេះ មន្ត្រីជំនាញរបស់យើងកំពុងគ្រប់គ្រងស្ថាភាពជំនន់ ។
ក្នុងករណីមិនមានភ្លៀងធ្លាក់បន្ថែម ការហក់ឡើងជាថ្មី ពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ៕

មតិយោបល់