Post News Media ព័ត៌មានជាតិ ឡិចស៊ីស៣០០ ពន...

ឡិចស៊ីស៣០០ ពន្លះក្បាលនាគចែកទ្រូងផ្លូវរងកាខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចស៊ីស៣០០មួយគ្រឿង ជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យបែកក្បាលនាគតិចតួច ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនស្រវឹងស្រាជោកជាំម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣០០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0850 បើកបរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុលើបានវ៉ារថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្តាលក្បាលនាគរងការបែកតិចតួច។ ចំណែករថយន្តបង្កខូតខាតផ្នែកខាងមុខនិងហូរប្រេងម៉ាស៊ីនពេញផ្លូវទៅមុខលែងរួច។ រីឯម្ចាស់រថយន្តបង្កអង្គុយនៅក្នុងរថយន្តធ្វើព្រងើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...